website_news:2021190702

ខេត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ១៨៤នាក់ ក្នុងនោះ៩០នាក់ ជាពលករទើបមកពីថៃ នីងជាសះស្បើយ៨នាក់

http://freshnewsasia.com/ 2021-07-16 08:40pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៨៤ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន៨នាក់ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២១នេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៨៤នាក់ ក្នុងនោះអ្នកជំងឺចំនួន៩១នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង៩០នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន២នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន២.៥០៣ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន២.៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៦៤ករណី បានព្យាបាលជាសះស្បើយចំនួន ៤៩៨នាក់ កំពុងសម្រាកព្យាបាលចំនួន១.៩៩៩នាក់ និងស្លាប់បាត់បង់ជីវិត ៦នាក់ផងដែរ៕

website_news/2021190702.txt · Last modified: 2021/07/19 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki