website_news:2021190704

នគរបាល ប៉ុស្តិ៍បឹងសាគូ សហការជាមួយកម្លាំងចម្រុះ ឃាត់ពលរដ្ឋខ្មែរ០៣នាក់ឆ្លងដែនមកពីប្រទេសថៃដោយខុសច្បាប់

http://www.fridaydailynews.com/ Sat,17 July 2021 (Time 12:36 PM)ដោយ ៖ លោក រ៉ម សាវី

បន្ទាយមានជ័យ ÷ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១ : ១៥ នាទីយប់ កម្លាំងប៉ុស្តិ៍បឹងសាគូ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បាន សហការជាមួយកម្លាំងចម្រុះ ឃាត់បានប្រជាពលរដ្ឋខ្មែរចំនួន03នាក់(ប្រុស)លួចឆ្លងដែនពីថៃមកខ្មែរ នៅចំណុចខាងមុខ BigC ភូមិក្បាលស្ពាន1 សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត ប/ជ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៣នាក់មានឈ្មោះដូចខាងក្រោម :

១ : បឿន សុម៉េង ភេទប្រុសអាយុ ២៣ ឆ្នាំ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មានកម្តៅ ៣៦.៩ អង្សា។

២ : អៃ វីរ៉ូ ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មានកម្តៅ ៣៦.៤ អង្សា។

៣ : ហូ តុលា ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិ អូរឬស្សីក្រោម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មានកម្តៅ ៣៦.៤ អង្សា។

បន្ទាប់ពីឃាត់ខ្លួន និង សួរនាំរួចនគរបាលប៉ុស្តិ៍បឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោក៩១១ បានបញ្ជូនពលរដ្ឋខ្មែរដែលឆ្លងដែនពីប្រទេសថៃចូលកម្ពុជាដោយខុសច្បាប់ ទៅយកសំណាក និង ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ៕

website_news/2021190704.txt · Last modified: 2021/07/19 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki