website_news:2021190802

ពលរដ្ឋម្នាក់ត្រូវក្រុមអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពឡើងវិញ

https://kohsantepheapdaily.com.kh/ Oddar Meanchey១៦ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១០:១៤

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានដោះលែងពលរដ្ឋខ្មែរម្នាក់ឱ្យរួចពីទោស និងបញ្ជូនខ្លួននាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពលរដ្ឋម្នាក់ដែលក្រុមអាជ្ញាធរថៃដោះលែងឱ្យរួចផុតពីទោស ឈ្មោះស៊ី ម៉ុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំល្បើក ស្រុកឈូ ខេត្តកំពត ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៨ខែ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ដោយជាប់ពន្ធនាគារនៅខេត្តអូប៊ុន ប្រទេសថៃ ។ មន្ត្រីដែលបម្រើការងារនៅច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ពលរដ្ឋម្នាក់ខាងលើនេះ ក្រោយពីក្រុមអាជ្ញាធរថៃដោះលែងរួចពីទោស ហើយបាននាំយកមកប្រគល់ឱ្យកម្ពុជា ខាងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនដោយខុសច្បាប់ម្តងទៀត និងប្រគល់ទៅឱ្យក្រុមគ្រូពេទ្យផ្នែកចត្តាឡីស័កធ្វើតេស្តសំណាក ជាលទ្ធផល អវិជ្ជមាន រួចបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាទួលថ្មី ឃុំថ្លាត ៕

website_news/2021190802.txt · Last modified: 2021/08/19 19:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki