website_news:2021190807

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ០២នាក់ឆ្លងដែនចូលទៅកាប់ឈើខុសច្បាប់

http://cambodiapolice.com/policekh/ 6:10 pm 17 សីហា 2021

បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃបានចាប់ពលរដ្ឋខ្មែរចំនួន០២នាក់ នៅវេលាម៉ោង១២ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខណៈពួកគេលួចឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃដោយខុសច្បាប់ ។ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង០២នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួនមានឈ្មោះ លឿន សែន ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឈ្មោះ ពា ពាន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបានបញ្ជាក់ថា មុនពេលចាប់ខ្លួនពលរដ្ឋខ្មែរទាំង០២នាក់ បានលួចឆ្លងដែនចូលទឹកដីថៃទៅកាប់ឈើក្នុងភូមិសាស្ត្រសូន្យសាម ឃុំថាប់ថៃ ស្រុកតាប់ប្រាយ៉ា ហើយត្រូវបានមេព្រៃថៃចាប់ខ្លួននៅត្រង់ចំណុចខាងជើងបង្គោលសីមាលេខ ២៨ប្រហែល ៥០០ ម៉ែត្រ។ បច្ចុប្បន្នពលរដ្ឋខ្មែរទាំង០២នាក់នោះ នៅមិនទាន់ដឹងថាសមត្ថកិច្ចថៃបញ្ជូនទៅណានោះទេ ព្រោះខាងថៃមិនទាន់ផ្តល់ព័ត៌មានមក ៕

website_news/2021190807.txt · Last modified: 2021/08/19 19:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki