website_news:2021191001

អាមេរិកប្តេជ្ញាចិត្តបន្តជួយគាំទ្រការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាឲ្យនៅកម្រិតទាបបំផុត

https://news.btv.com.kh/ 10/18/2021 07:10 PM

ភ្នំពេញ: នៅក្នុងកិច្ចប្រជុំជាមួយកម្ពុជា ទាក់ទងនឹងការជួយដូរមនុស្ស នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការជួញដូរមនុស្សឲ្យនៅសល់កម្រិតទាបបំផុត ខណៈកម្ពុជាកំពុងធ្វើ សេចក្តីព្រាងទាក់ទងនឹងការជួញដូរមនុស្សនេះក្នុងវិស័យអប់រំនោះ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ ជាមួយភាគីអាមេរិកទាក់ទងនឹងការជួយដូរមនុស្ស ដែលបានធ្វើឡើងនៅក្នុងក្រសួងយុត្តិធម៌ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងការជួញដូរមនុស្ស ហើយនៅក្នុងកិច្ចប្រជុំនេះខាងទូតអាមេរិកប្រចាំនៅកម្ពុជា បានប្តេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្តជួយកម្ពុជាជានិច្ច ជាពិសេសខិតខំធ្វើយ៉ាងណាជួយកម្ពុជាឲ្យរួចពីចំណាត់ថ្នាក់លេខពីរមកជាភាពល្អប្រសើ ទាក់ទងនឹងការឃ្លាំមើលលើការជួញដូរមនុស្សនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលអាមេរិកនោះ។ ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់ជាថ្មីផងដែរថា នាពេលបច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធ ជាពិសេសគឺក្រសួងមហាផ្ទៃ បានកំពុងរៀបចំតាក់តែងសេចក្តីព្រាងមួយចំនួនទាក់ទងនឹង ការជូញដូរមនុស្សនេះ ទៅក្នុងវិស័យអប់រំ ដើម្បីធ្វើយ៉ាងណាបញ្ជ្រៀបអំពីបញ្ហាការជួញដូរមនុស្សដល់ការ បឋមសិក្សា និងមធ្យមសិក្សាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបង្រ្កាបករណីជូញដូរ មនុស្សបានជិតពីររយករណី ហើយបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុតពីការជួញដូរមនុស្សនេះបាន ជាច្រើននាក់ផងដែរ ខណៈជនល្មើសបានចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាននោះ៕ អត្ថបទ: បាន ចក់

website_news/2021191001.txt · Last modified: 2021/10/19 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki