website_news:2021191003

ឃាត់ខ្លួនជនជាតិថៃ ៧នាក់ ដែលមកពីខេត្តសមុទ្រប្រាកាន បម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៥ តុលា ២០២១ដោយ Kang Tola

ប្រទេសថៃ ៖ ជនជាតិថៃចំនួន ៧ នាក់ ដែលក្នុងនោះមានប្រុស ៥ នាក់ និងស្រី ២ នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ឃុំម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា។ ពួកគេ បានអះអាងថា ពួកគេបានទាក់ទងការងារជាបុគ្គលិកកាស៊ីណូ អនឡាញ ក្នុងប្រទេសកម្ពុជា តាមរយៈផេកហ្វេសប៊ុក ទើបពួកគេនាំគ្នាជិះរថយន្តមកពីខេត្តសមុទ្រប្រាកាន មកចុះនៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្តតួរីស ពណ៌ស មកទទួល ដោយដឹកយកទៅទម្លាក់ត្រង់បរិវេណ ឃុំម៉ាកម៉ុន ដើម្បីដើរឆ្លងព្រំដែន។ ឯការលបឆ្លងដែននេះគឺ ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញដោយទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ប៉ុន្តែមិនទាន់បានទៅដល់ផងត្រូវសមត្ថកិច្ចចាប់ខ្លួនទៅហើយ។ បច្ចុប្បន្នជនជាតិថៃទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021191003.txt · Last modified: 2021/10/19 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki