website_news:2021191004

ស្ត្រីកម្ពុជាចំនួន ៤ នាក់ និងទារកម្នាក់ ដែលរស់នៅក្នុងប្រទេសចិនដោយខុសច្បាប់ត្រូវបានសង្គ្រោះឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ

https://www.postkhmer.com/national/ រី សុចាន់ | Publication date 16 October 2021 | 16:09 ICT

ភ្នំពេញៈ អាជ្ញាធរកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះស្ត្រីកម្ពុជាចំនួន ៤ នាក់ និងទារកម្នាក់ ដែលរស់នៅក្នុងប្រទេសចិន ដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់នៅថ្ងៃទី ១៦ ខែតុលាថា៖ «ស្ថានអគ្គកុងស៊ល កម្ពុជាប្រចាំទីក្រុងណាននីង ប្រទេសចិន បានសហការអន្តរាគមន៍ជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន៤ នាក់ និងទារកម្នាក់ ដែលមករស់នៅក្នុងប្រទេសចិន ដោយខុសច្បាប់ឱ្យវិលត្រឡប់មាតុប្រទេសវិញ»។ បើតាមលោក កុយ គួង ស្ត្រីកម្ពុជាទាំងនោះគ្រោងមកដល់ប្រទេសកម្ពុជា តាមជើងយន្តហោះ «CZ8313» នៅថ្ងៃទី ២៥ ខែតុលា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

website_news/2021191004.txt · Last modified: 2021/10/19 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki