website_news:2021191007

ឃាត់ខ្លួននិងបញ្ជូនទីតុលាការ មេខ្យល់វ័យក្មេង២នាក់ពាក់ពន្ធ័នាំពលករទៅប្រទេសថៃដោយខុសច្បាប់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 16/10/2021

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាច ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ មេខ្យល់ វ័យក្មេង២នាក់លួចនាំកលកររកការងារធ្វើនៅស្រុកថៃ ហើយបាននាំពលករមកពីប្រទេសថៃមកស្រុកខ្មែរវិញ តែត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាតខ្លួនបាន និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមច្បាប់ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា មេខ្យល់ទាំង២នាក់មានឈ្មោះ ម៉ា និត ភេទប្រុសអាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជឿន កុយ ភេទប្រុសអាយុ១៥ឆ្នាំ ទាំង២នាក់ នៅភូមិទំនប់ដាច់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ ឃុំអូរបីជាន់ សហការជាមួយកម្លាំងយោធាឈរជើងនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឃាត់ពលករ ចំនួន៤១ ក្នុងនោះ មានប្រុសមាន ស្រី បម្រុង ឆ្លងដែនទៅប្រទេសថៃ ក្នុងនោះក៏មានពលករខ្មែរចំនួន២នាក់មកពីប្រទេសថៃផងដែរ ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបន្ទាប់មកកម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងការជួញដូរមមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ជាអ្នកនាំផ្លូវ មានឈ្មោះ ម៉ា និត និងឈ្មោះ ជឿន កុយ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា តាមការសាកសួរនាំ ជនសង្ស័យឈ្មោះ ម៉ា និត និងឈ្មោះ ជឿន កុយ បានសារភាពថាគេទាំង២នាក់ ពិតជាអ្នកនាំផ្លូវពលករខ្មែរដែលមកពីថៃនិងពលករទៅធ្វើការនៅប្រទេសថៃពិតមែន ហើយសកម្មភាពនេះពួកគេបានជូនពលករ ទៅ មកបាន ចំនួន២លើក ឲ្យគេនាំផ្លូវមកខ្មែរវិញក្នុង១នាក់ពលករបង់ឲ្យតំលែជូនតម្លៃ២,០០០បាត និងទី២ចំណែកពលករដែលឲ្យពួកគេនាំផ្លូវទៅថៃវិញក្នុង១នាក់ពលករឲ្យតំលៃជូនក៏២០០០បាតដែរ។

យោងតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៥ ខេតុលាឆ្នាំ២០២១ ចាត់តាមនិតិវីធីហើយដែរ៕

website_news/2021191007.txt · Last modified: 2021/10/19 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki