website_news:2021191008

ពលករខ្មែរ៣៧នាក់ត្រូវឃាត់ខ្លួន ខណបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 15/10/2021

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកំលាំងរវរសេនាតូចថ្មើរជើងលេខ៥១៣ល្បាតនៅព្រំដែនឃាត់ខ្លួនបាន នៅយប់ចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម សហការជាមួយកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ ត្រង់ចំណុច ភូមិសិលាខ្មែរ បានប្រទះឃើញពលករខ្មែរ ចំនួន ៣៧នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅបប្រទេសថៃ ក្រោយឃាត់ខ្លួនបានហើយប្រគល់ទៅឲ្យកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី បានប្រាប់ឲ្យដឹងបន្តថាពលករទាំង៣៧នាក់ នេះក្រោយពីសួនាំបាននិយាយថាក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ខ្លួនកំលាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយធ្វើការអប់រំនិងដើម្បីធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ជាប្រចាំផងដែរ៕

website_news/2021191008.txt · Last modified: 2021/10/19 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki