website_news:2021200103

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ម្នាក់ដែលរត់ពន្ធពលករទៅប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 19/01/2021

បន្ទាយមានជ័យ ៖ កម្លាំងយោធា និងនគរបាលកម្លាំងខេត្តបន្ទាយមានជ័យ បានសហការឃាត់ខ្លួនមេ ខ្យល់ម្នាក់ ពាក់ព័ន្ធរត់ពន្ធ ជួញដូរមនុស្សឆ្លងដែន ពីកម្ពុជាទៅថៃ ហើយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។ ជនសង្ស័យឈ្មោះ ប៉ិក ឌត ឬ ប៉ិក ដូត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងយោធាកងការពារព្រំដែន៥០៣ នៃយោធភូមិភាគតី៥ ល្បាតឃើញមុខសញ្ញា៣នាក់ នេះកំពុងជូនពលករខ្មែរប្រុស ស្រីចំនួន១១នាក់ ក្នុងនោះក្មេងតូចអាយុ០៣ខែ០១នាក់ លួចរត់ពន្ន្ធមនុស្សដែនពីកម្ពុជា ទៅថៃ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិចំការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីម៉ោង១០យប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ ។ ក្រោយការឃាត់ខ្លួនក៏បានបញ្ជូនជនសង្សូ័យនេះ អោយជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ ។ ចំណែកពលករប្រុស ស្រីទាំង១១នាក់ ក្នុងនោះក្មេងប្រុសតូច០១នាក់ នាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ិក ឌតឬប៉ិក ដូត បានបញ្ជាក់ថា ខ្លួននិងបក្សពួកចំនួន០២នាក់ទៀត ។ តែពួកគេឈ្មោះ ឡុំ ភេទប្រុសនិងឈ្មោះថា ភេទប្រុស បានធ្វើសកម្មភាពនាំមនុស្សទៅថៃចំនួន១១នាក់ ពិតប្រាកដមែនដោយយកកម្រៃជូនឆ្លងដែនថ្លៃ១០០បាត/ម្នាក់។ ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចខ័ណ្ឌនៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរឃាត់ខ្លួនតែម្តង ។ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

website_news/2021200103.txt · Last modified: 2021/01/20 13:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki