website_news:2021200402

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក តាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ

http://cambodiapolice.com/policekh/ 4:07 pm 19 មេសា 2021

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ៨ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីបញ្ជប់ ការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តចុះត្រួតពិនិត្យតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃសួរសុខទុក្ខលើកទឹកចិត្តដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលឈរជើងការពារតាមគោលដៅ និងបានជំរុញឱ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩ និង បានណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងតែឈរជើងនៅទីនោះ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បងដែលត្រូវអនុវត្តដើម្បី ខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើង និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នូវវិធានការ ៣ ការពារ ៣ កុំ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ៕

website_news/2021200402.txt · Last modified: 2021/04/20 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki