website_news:2021200503

ពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ និងច្រកបឹងត្រកួន ១ថ្ងៃ ជាង ១០០នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ១៨ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២២:៣៣

បន្ទាយមានជ័យ៖ ពលករខ្មែរត្រឡប់ពីប្រទេសថៃ បានចូលតាមច្រកអូរបីជាន់ និងច្រកបឹងត្រកួន រយៈពេល ១ថ្ងៃ មានចំនួន ១១៨នាក់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានទទួលប្រជាពលរដ្ឋខ្មែរ ជាពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានចំនួន ១០៨នាក់ ស្រី ៤នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ៦០នាក់ ខេត្តបាត់ដំបង ៨នាក់ ខេត្តកំពង់ធំ ១១នាក់ ខេត្តកំពត ២នាក់ ខេត្តពោធិ៍សាត់ ៤នាក់ ខេត្តសៀមរាប ៣នាក់ ខេត្តតាកែវ ២នាក់ ខេត្តឧត្តរមានជ័យ ៧នាក់ ខេត្តប៉ៃលិន ម្នាក់។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានបញ្ជាក់ថា ក្រុមការងារមណ្ឌលសំចតច្រកបឹងត្រកួន ស្រុកថ្មពួក បានទទួលប្រជាពលរដ្ឋខ្មែរជាពលករត្រឡប់ពីប្រទេសថៃ តាមច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន ១០នាក់ ស្រី ៦នាក់ រស់នៅខេត្តសៀមរាប ៤នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តតាកែវ ២នាក់ ខេត្តបាត់ដំបង ម្នាក់។

អភិបាលស្រុកទាំងពីរ បានប្រាប់ថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ និងច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក ដែលត្រូវបានក្រុមការងារ នៅមណ្ឌលសំចត ទទួលពិនិត្យសុខភាព ហើយអប់រំណែនាំ និងជូនអាហារពួកគាត់ រួចត្រូវបានដឹកជញ្ជូនតាមរថយន្តក្រសួងការពារជាតិ ទៅដាក់តាមមណ្ឌល ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

website_news/2021200503.txt · Last modified: 2021/05/21 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki