website_news:2021200702

អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តឃាត់មនុស្ស១២នាក់ឆ្លងដែនចូលប្រទេសថៃ

https://www.rasmeinews.com/ 18 July, 2021

ដោយៈបាយ័ន/សៀមរាបៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ មនុស្សចំនួន១៣នាក់ បានឆ្លងដែនខុសច្បាប់តាមច្រកដំណាក់ជ្រៃទៅរកអនុផលព្រៃឈើក្នុងទឹកដីថៃ ជាប់ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំលាំងអធិការស្រុកជាំក្សាន្តចាប់បាន១២នាក់ ដោយឡែកជនម្នាក់ទៀតបានបាត់ខ្លួន។ ការឃាត់ខ្លួនជនខាងលើ គឺបន្ទាប់ពីពួកគេ ត្រូវខាងផ្នែកបរិស្ថានឈុតខៀវថៃចាប់បានម្នាក់ និង១២នាក់ទៀតបានរត់រួចកាលពីថ្ងៃទី១៧ កក្កដានៅចំណុចហាប់ខ្សាច់ក្នុងទឹកដីថៃ៕/R

website_news/2021200702.txt · Last modified: 2021/07/20 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki