website_news:2021200703

បញ្ជូនពលករឆ្លងដែនខុសច្បាប់៤នាក់ទៅមណ្ឌលចត្តាឡីស័ក

https://www.rasmeinews.com/ 20 July, 2021

ដោយៈគ្រញូង/បាត់ដំបងៈ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនមេពលករឆ្លងដែនខុសច្បាប់៤នាក់ (ស្រីម្នាក់) ទៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ក្រោយពេលឃាត់ខ្លួននៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងនគរបាលខេត្តទទួលការងារ វរសេនាតូច នគរបាល ការពារ ព្រំដែនគោកលេខ ៨១៧ បានបញ្ជាក់ថា បន្ទាប់ពីសាកសួរ ធ្វើកំណត់ហេតុ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនទាំងអស់ ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់ មណ្ឌលចត្តាឡីស័ក៕

website_news/2021200703.txt · Last modified: 2021/07/20 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki