website_news:2021200704

ស្ត្រីពលករខ្មែរម្នាក់ ត្រឡប់ពីថៃ ចូលមណ្ឌលចត្តាឡីស័ក កម្រិត២ នៅវិទ្យាល័យភ្នំស្រុក ២ថ្ងៃ ស្លាប់ ដោយកូវីដ១៩

https://kohsantepheapdaily.com.kh/ Banteay Meanchey ១៩ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២០:៣៨

បន្ទាយមានជ័យ៖ ស្ត្រីពលករខ្មែរម្នាក់ ត្រឡប់ពីប្រទេសថៃ ចូលមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យភ្នំស្រុក រយៈពេល ២ថ្ងៃ បានស្លាប់ ដោយវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

ក្រុមការងារមណ្ឌលចត្តាឡីស័កវិទ្យាល័យភ្នំស្រុក បានប្រាប់ថា ស្ត្រី ដែលស្លាប់ដោយវិជ្ជមានកូវីដ.១៩ មានឈ្មោះ សុត គន្ធា អាយុ ៣៥ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកស្វាយចេក។ ក្រុមការងារ បានបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលស្លាប់ ដោយវិជ្ជមានកូវីដ ត្រូវបានក្រុមការងារ ទទួលមកដាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ វិទ្យាល័យភ្នំស្រុក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ហើយបានស្លាប់ នៅវេលាម៉ោង ៦ និង៤៥នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ក្រុមការងារ បានយកសំណាក ក៏រកឃើញវិជ្ជមានកូវីដ.១៩។ ក្រុមការងារ បានបញ្ជាក់ថា ចំពោះស្ត្រី ដែលស្លាប់ ដោយវិជ្ជមានកូវីដ ក្នុងមណ្ឌលចត្តាឡីស័ក កម្រិត២ ត្រូវក្រុមគ្រូពេទ្យ យកសាកសពទៅបូជា តាមបច្ចេកទេសសុខាភិបាល៕ ប៊ុន ធឿន

website_news/2021200704.txt · Last modified: 2021/07/20 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki