website_news:2021200706

សមត្ថកិច្ចឃាត់ខ្លួន ពលករខ្មែរ ០៥នាក់ និង មេខ្យល់ជនជាតិថៃម្នាក់

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១.២០៥ បានឃាត់ខ្លួនពលករខ្មែរចំនួន ០៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃម្សិលមិញ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា ពលករខ្មែរ ០៥នាក់ ១-ឈ្មោះ ស្រី អ៊ីន ភេទស្រី អាយុ៣១ឆ្នាំ ។ ២-ឈ្មោះ លៀង ឡូន ភេទស្រី អាយុ២៩ឆ្នាំ ។ ៣-ឈ្មោះ ចាន់ ណារត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ៤-ឈ្មោះ អៀត សូម ភេទស្រី អាយុ២៣ឆ្នាំ ។ ៥-ឈ្មោះ ស៊ីង រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកមេខ្យល់ជនជាតិថៃមានឈ្មោះ ចេតតា គង់ ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាង រថយន្តភីកអាប់ តូយ៉ូតាមួយគ្រឿង។ ក្រោយពីឃាត់ខ្លួនពលករទាំង ០៥នាក់ សមត្ថកិច្ចបាននាំមកសួរនាំ និងធ្វើកំណត់ហេតុចាប់ឃាត់ខ្លួន ។ ចំពោះមេខ្យល់ជនជាតិថៃ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេសឆ្លងដែនដោយខុសច្បាប់ ។

ពលករខ្មែរ០៥នាក់ ប្រាប់សមត្ថកិច្ចថា ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជម្ងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែនខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១,៥០០បាត។ ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករទាំងនោះត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការតាមច្បាប់បន្ត៕

website_news/2021200706.txt · Last modified: 2021/07/20 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki