website_news:2021200802

ស្ថានទូតកម្ពុជានៅថៃ នាំយកគ្រឿងឧបភោគបរិភោគចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកចំនួន៦០គ្រួសារ

https://www.kampucheathmey.com/ ថ្ងៃពុធ ១៨ សីហា ២០២១ដោយ Kang Tola

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយលោក ធុច ដាលីន តំណាងឱ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគបរិភោគ ដែលមានបន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅ២កន្លែងផ្សេងគ្នា ចំនួន៦០គ្រួសារ ស្ថិតតំបន់ផ្លូវប្រះឆាស៊ុងខ្រោះ និងរាចាដា ខណ្ឌហ៊ួយខ្វាង ទីក្រុងបាងកក។ បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងដែរថា ប្រទេសថៃបានសម្រេចបន្តការរឹតត្បិតតំបន់ត្រួតពិនិត្យខ្ពស់បំផុត និងតឹងរ៉ឹងបំផុតចំនួន២៩ ខេត្ត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ជាមួយគ្នានោះ ស្ថានទូតបានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសថៃ មេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន៩២៨៣១៤ករណី និងមានអ្នកស្លាប់សរុប៧៧៣៤នាក់ ហើយសម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មីចំនួន២១១៥៧ និងមានអ្នកស្លាប់ចំនួន១៨២នាក់៕ ដោយ ៖ កោះកែវ

website_news/2021200802.txt · Last modified: 2021/08/20 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki