website_news:2021200803

ទោះបីជាមានការបិទខ្ទប់ច្រកឆ្លងដែនខុសច្បាប់ទាំងអស់រវាងកម្ពុជា និងថៃ ការរត់ពន្ធមនុស្សនៅតែមានសកម្មភាព

https://www.khmertimeskh.com/ Khmer Times August 19, 2021

យ៉ាងតិចណាស់មានគណៈអភិបាលខេត្តចំនួន៤នាក់ក្នុងចំណោម៧នាក់ទៀតដែលបានប្រឈមនឹងកាឆ្លងព្រំដែនដែលគ្មានរបៀបរបបត្រឹមត្រូវអស់រយៈពេលជាយូរអង្វែងមកហើយនោះជាមួយប្រទេសប្រទេសថៃបានប្រាប់ការសែតខ្មែរថាមស៍ថា ខណៈដែលលំហូរពលករចំណាកស្រុកត្រូវបានទប់ស្កាត់ក្នុងអំឡុងពេលបិទខ្ទប់ សកម្មភាពខុសច្បាប់ និងវិធានការបង្រ្កាបសកម្មភាពទាំងនេះត្រូវបានបន្តធ្វើឥតឈប់ឈរ។ “ក្នុងខេត្តប៉ៃលិនយើងមានករណីឆ្លងដែនខុសច្បាប់ចំនួន២៩ករណីនិងករណីឆ្លងដែនស្របច្បាប់១ករណី។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ក្នុងករណីនេះដែរ អភិបាលខេត្តច៍ន្ទថាបុរីក្នុងប្រទេសថៃបានបិទច្រកឆ្លងព្រំដែនខុសច្បាប់ទាំងអស់ ខណៈដែលកំពុងរៀបចំទទួលការឆ្លងដែនស្របច្បាប់ចាប់តាំងពីថ្ងៃទី១៣ ខែសីហា។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបាននិយាយកាលពីសប្តាហ៍មុនថា៖ “យ៉ាងណាក៏ដោយ នៅសងខាងព្រំដែននៃប្រទេសទាំងពីរ កងកម្លាំងសន្តិសុខរបស់យើង និងកងកម្លាំងសន្តិសុខថៃបានឃាត់ខ្លួនអ្នកចង់ឆ្លងដែនបានជាច្រើននាក់ តាមរយៈការរៀបចំបានយ៉ាងល្អពីសំណាក់អ្នករត់ពន្ធមនុស្ស ដែលតែងតែបោកប្រាស់ពលករក្រីក្រដែលគ្រាន់តែចង់រកលុយដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។ លុយទាំងនេះភាគច្រើនគឺខ្ចីពីសាច់ញាតិ ឬអ្នកចងការប្រាក់ ហើយនៅពេលដែលពលករទាំងនេះត្រូវបានគេចាប់ខ្លួន ឬក៏បំបោះបង់ដោយអ្នករត់ពន្ធ ឬមេខ្យល់នៅតាមព្រំដែន ពលលករទាំងនោះត្រូវបានត្រលប់ទៅកន្លែងដើមដែលពួកគេបានចាប់ផ្តើម។”

នៅច្រកឆ្លងព្រំដែនស្របច្បាប់អន្តរជាតិព្រំ ក្រុមពលករចំណាកស្រុកជាច្រើនត្រូវបានគេដឹកឆ្លងព្រំដែនដើម្បីរៀបចំចុះឈ្មោះ ហើយនៅពេលដែលយើងបាននិយាយទៅកាន់ពួកគេ ពួកគេបានប្រាប់អំពីរឿងរ៉ាវអាក្រក់ៗជាច្រើន ដូចជា មានការរំលោពបំពាន ការធ្វើបាបពីសំណាក់មេខ្យល់ ត្រូវបានលក់អោយក្លាយជាទាសករ និងក្នុងពេលនោះដែរពួកគេក៏បានលក់ទៅអោយម្ចាស់កន្លែងធ្វើការដែលមិនបានបើកប្រាក់ឈ្នួល ឬក៏ចិញ្ជឹមពលករទាំងនោះអោយបានល្អ។ នៅច្រកព្រំដែនអន្តរជាតិនេះ មានថ្ងៃជាច្រើនដែលគ្មានកម្មករឆ្លងកាត់ទាល់តែសោះ។ ប៉ុន្តែសម្រាប់អ្នកដែលឆ្លងព្រំដែននេះ គឺមានការចុះឈ្មោះ ធ្វើតេស្តរហ័ស និងបញ្ជូនទៅកន្លែងព្យាបាលឬមណ្ឌលធ្វើចត្តាឡីស័ក។

ពលករជាច្រើនបាននិយាយថា ពួកគេបានបង់លុយពី១៨,០០០បាទ(ប្រហែល៦០០ដុល្លាអាមេរិក) ទៅអោយមេខ្យល់ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ ដែលភាគច្រើនមានដូចជា កម្មករសំណង់ កម្មករចម្ការផ្លែឈើ អ្នកលក់នៅតាមផ្សារ ឬអ្នកជញ្ជូនឥវ៉ាន់ ដោយប្រាប់ថាពួកគេនឹងទទួលបានប្រាក់ខែខ្ពស់ជាងនៅស្រុកខ្មែរ និងមានឱកាសជាច្រើនទៀត។

ពកលរម្នាក់ជាស្រ្តីអាយុ៣៥ឆ្នាំ នៅមណ្ឌលព្យាបាលសាលាក្រៅ បាននិយាយថា៖ “ភាពមានគ្រោះថ្នាក់នោះគឺនៅពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង និងរាលដាលដូចជាភ្លើងឆេះនៅក្នុងប្រទេសថៃ ម្ចាស់កន្លែងធ្វើការបានប្រាប់អោយយើងចាកចេញ។ មានអ្នកខ្លះបានបិទអាជីវកម្ម ឬការងារផ្សេងៗទៀត ហើយបានបោះបង់យើង ដូច្នេះហើយយើងត្រូវប្រើលុយសន្សំទាំងប៉ុន្មាននោះធ្វើដំណើររាប់រយគីឡូម៉ែតឆ្ពោះទៅព្រំដែនដែលជិតបំផុត ដើម្បីត្រលប់មកទឹកដីកម្ពុជាវិញ។”ស្រ្តីដដែលបាននិយាយបន្ថែមថា៖ “ខ្ញុំមិនចង់អោយឈ្មោះ ឬរូបថតរបស់ខ្ញុំត្រូវបានផ្សព្វផ្សាយនោះទេ ដោយសារខ្ញុំចង់ត្រលប់ទៅធ្វើការនៅស្រុកថៃវិញ នៅពេលដែលស្ថានភាពបានល្អប្រសើរ ពីព្រោះថាក្រុមគ្រួសាររបស់យើងគឺពឹងផ្អែកលើយើងក្នុងការរកលុយផ្ញើរត្រលប់មកវិញ” ដោយបន្ថែមថាគាត់នៅទីនោះជាមួយបងប្អូនបង្កើតប្រុសពីរនាក់ទៀត។

ក្នុងខេត្តបាត់ដំបង ឧត្តរមានជ័យ ប៉ោយប៉ែត ប៉ៃលិន នោះវិញ រឿងដដែលៗត្រូវបានយកមកនិយាយ។ ពួកគេត្រូវបង់លុយរហូតដល់៣០០០បាទ ដើម្បីបានឡានជិះទៅដល់ទីតាំងប្រមូលផ្តុំពលករ ដែលរៀបចំឡើងដោយភាគីថៃ។ ពួកគេត្រូវនៅទីនោះរយៈ១៤ថ្ងៃក្នុងអំឡុងពេលបិទខ្ទប់រវាងថ្ងៃទី២៩ ខែ កក្ដដា ដល់ថ្ងៃទី១២ ខែសីហា ហើយបន្ទាប់មក ពួកគេត្រូវបង់លុយបន្ថែមទៀតពី៣០០ ទៅ៥០០បាទទៀត ដើម្បីបានឡានដឹកពួកគេឆ្លងព្រំដែន រួមបញ្ជូលទាំងរបស់របស់ពួកគេផងដែរ។ កាលណាពួកគេមានឥវ៉ាន់កាន់តែច្រើន ពួកគេត្រូវបង់លុយកាន់តែច្រើនដែរ។ ពួកគេបានសង្កត់ធ្ងន់ថា៖ “យើងត្រូវបានភាគីថៃយកចិត្តទុកដាក់មើលថែរក្សានៅទីតាំងប្រមូលផ្តុំពលករ ដោយគេបានប្រាប់យើងថា អាជ្ញាធរកម្ពុជាបានទាក់ទងជាមួយពួកគេ និងស្វែងរកជំនួយរហូតដល់ព្រំដែនត្រូវបានបើកឡើងវិញ។

website_news/2021200803.txt · Last modified: 2021/08/20 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki