website_news:2021200806

ស្ថានអគ្គកុងស៊ុល នាំយកស្បៀងអាហារជូនពលករខ្មែរ នៅចំការអំពៅ និងរោងចក្រស្ករស នៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៩ សីហា ២០២១ដោយ Kang Tola

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹង នាល្ងាចថ្ងៃទី១៩ ខែសីហា នេះថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារស្ថានអគ្គកុងស៊ុលបាននាំយកស្បៀងអាហារ ទៅប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករខ្មែរ នៅចំការអំពៅ និងរោងចក្រស្ករសរ នៅក្នុងប្រទេសថៃ។បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ រួមមាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកសីអ៊ីវ ម៉ាស់ អាកល់ ថ្នាំគ្រុនក្តៅ ថ្នាំក្អក និងសេរ៉ូក្តៅខ្លួនកូនក្មេង ព្រមទាំងបាយឆា១០០ ប្រអប់ទឹកសិទ្ធ១០០យួរ។ លោក កុយ គួង អះអាងថា ក្នុងពេលចុះជួបពលករទាំងនោះ លោកអគ្គកុងស៊ុលបានជួបជាមួយអភិបាលស្រុកវឌ្ឍនានៈខន ប្រធានមន្ទីរពេទ្យស្រុក ប្រធានមន្ទីរការងារស្រុក និងបានផ្តាំផ្ញើអោយអាជ្ញាធរជួយយកចិត្តទុកដាក់ដល់កម្មករខ្មែរ ដែលកំពុងធ្វើការងារជាកម្មករចំការអំពៅ និងកម្មកររោងចក្រស្ករស ដែលកំពុងស្ថិតក្នុងការបិទខ្ទប់នៅតំបន់នោះចំនួនជាង៨៧នាក់៕ ដោយ ៖ កោះកែវ

website_news/2021200806.txt · Last modified: 2021/08/20 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki