website_news:2021200808

ប៉ូលិសថៃដេញចាប់រថយន្ដដឹកពលករខ្មែរធ្លាក់ទឹក ស្លាប់៤នាក់ និងរបួស៤នាក់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២០ សីហា ២០២១ដោយ Sokhom Khon

យ៉ាងហោចណាស់ក៏មានពលករខ្មែរស្លាប់៤នាក់ និង៤នាក់ទៀតរងរបួសដែរ ខណ:ដែលប៉ូលិសដេញតាមពីក្រោយ ហើយរថយន្តប្រឹងបើកក្នុងល្បឿនលឿន ទើបធ្លាក់ចូលក្នុងស្រះទឹក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសថៃចំនួន២កន្លែង ត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយក្នុងល្បឿនលឿនពេកក៏រ៉េចង្កូចធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

យោងតាមបានរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុនិងកំពុងសួរចម្លើយអ្នករងរបួសដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយបង់លុយ៧៥០០បាត ក្នុងមួយនាក់ មកជាមួយគ្នា៧នាក់ ប្រុស២ ស្រី៣ និងក្មេងស្រី២នាក់ អាយុ២ឆ្នាំ១នាក់ និងអាយុ១ខែ១នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន០៨ នាក់។

នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលិស និងអនុរក្សការពារព្រំដែនស្រាប់តែអ្នកបើកបរបានបង្កើនល្បឿនឡើងដើម្បីគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលិស និងធ្វើអោយ ប៉ូលិសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។ ទំនងជាមានការស្លន់ផង ពេលដល់ចំណុចផ្លូវបែកជាបីគេបានឃើញថា រថយន្តបានបោះពួយទៅត្រង់ក៏ធ្លាក់ក្នុងស្រះទឹកតែម្តង ទើបបានសមត្ថកិច្ចជួយសង្គ្រោះដោយរកឃើញថា មនុស្ស៤នាក់បានស្លាប់ ម្នាក់ជាជនជាតិថៃ(អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤នាក់ រីឯមនុស្ស៤នាក់ទៀតបានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់ ៕អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021200808.txt · Last modified: 2021/08/20 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki