website_news:2021200901

ថៃចាប់ពលករខ្មែរ ៨ នាក់ ដែលព្យាយាមលួចឆ្លងព្រំដែន

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៧ កញ្ញា ២០២១ដោយ KC Virak

ពលករខ្មែរចំនួន ៨ នាក់ ដែលខ្លះបានព្យាយាមរត់គេចពីកម្លាំងទាហានថៃ ត្រូវបានឃាត់ខ្លួន ខណៈពួកគេលបឆ្លងដែនចូលទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។ កម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់ពលករខ្មែរបានចំនួន៦នាក់ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែក ២ នាក់ទៀតបានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។ ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣,០០០ ទៅ ៤,០០០ បាត។ ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021200901.txt · Last modified: 2021/09/20 08:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki