website_news:2021200902

ពលរដ្ឋខ្មែរ ៤ នាក់ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ដោយសារជំងឺកូវីដ ១៩ ត្រូវបានជួយអន្តរាគមន៍បញ្ជូនត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ

https://www.postkhmer.com/ រី សុចាន់ | Publication date 17 September 2021 | 17:33 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្តរាគមន៍បញ្ជូនពលរដ្ឋកម្ពុជាចំនួន ៤ នាក់ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ដោយសារការរាតត្បាតជំងឺកូវីដ ១៩ ត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា៖ «ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន៤ នាក់ត្រឡប់មកកម្ពុជាវិញ តាមរយៈជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ៥:៣០ នាទីល្ងាចនៅព្រលានយន្តហោះភ្នំពេញ»។លោកថ្លែងថា ដោយសារមានជីវភាពក្រីក្រខ្លាំង ប្រជាពលរដ្ឋទាំង ៤ នាក់ពុំមានលទ្ធភាពទិញសំបុត្រយន្តហោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់សំបុត្រយន្តហោះជូនពួកគាត់ត្រឡប់មកកម្ពុជាវិញ។ លោក កុយ គួង បន្តថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងបានចាត់មន្ត្រីជូនដំណើរពលរដ្ឋទាំង៤នាក់មកកាន់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួផងដែរ។

កាលពីថ្ងៃទី ១៦ ខែកញ្ញា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃបានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករកម្ពុជាចំនួន ៥ នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃឱ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕

website_news/2021200902.txt · Last modified: 2021/09/20 08:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki