website_news:2021200904

បញ្ជូនមេខ្យល់ រត់ការឱ្យពលករខុសច្បាប់ ៦ នាក់ ទៅតុលាការ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ១៨ កញ្ញា ២០២១ដោយ deth leng

មេខ្យល់ចំនួន ៦ នាក់ ពាក់ព័ន្ធនាំមនុស្សទៅរកការងាធ្វើនៅប្រទេសថៃ ដោយមិនស្របច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១។ បុរសមេខ្យល់ទាំង៦នាក់ មានឈ្មោះ ផុន សុហុង អាយុ ២៥ ឆ្នាំ ប្រាក់ វណ្ណៈ អាយុ ៣៦ ឆ្នាំ វេត សារុំ អាយុ ២៦ ឆ្នាំ កែវ សិរី អាយុ ៣១ ឆ្នាំ លី ប៊ុនថន អាយុ ៣៦ ឆ្នាំ ទាំង ៥ នាក់ស្នាក់នៅក្រុងប៉ោយប៉ែត ចំណែកម្នាក់ទៀត ឈ្មោះ ម៉ឺន រុន អាយុ ៣៦ ឆ្នាំ ស្នាក់នៅខេត្តស្រះកែវ ប្រទេសថៃ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ទាំង ៦ នាក់ ក្នុងនោះ៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឃាត់ខ្លួ ចំណែក១នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោកលេខ ៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនមេខ្យល់ទាំង៦នាក់ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។ មេខ្យល់ទាំង៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ហើយនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១នេះ៕ អត្ថបទៈ វ៉ាន់ ណាង

website_news/2021200904.txt · Last modified: 2021/09/20 08:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki