website_news:2021200906

យោធាថៃឃាត់ខ្លួនពលករខ្មែរប្រុសស្រីជិត១០នាក់ លួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងប្រទេសថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៨ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០៩:៥៣

បន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សមត្ថកិច្ចថៃនៅតែបន្តរិតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាលដាលជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី១៦ កញ្ញា២០២១ អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១,៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ពន្ធ័ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ ។ ខណៈដើរមកតាមផ្លូវរបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅចូលមកក្នុងប្រទេសថៃ បរិវេណភូមិថាន់ចៃ ឃុំថាប់ ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យមនុស្ស ទើបដឹងថា ជាជនជាតិខ្មែរចំនួន៦នាក់ ក្នុងនោះប្រុស៣ ស្រី២ និងក្មេងម្នាក់ទៀតត្រូវបានឃាត់ខ្លួនមកសួរនាំ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានឲ្យដឹងថា៖ ពលករខ្មែរទាំង៦នាក់ខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងចង់ទៅធ្វើការនៅខេត្តឈុន បុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹង បេង ស្រុកម៉ាឡៃ និងបានចំណាយលុយក្នុកម្នាក់ ពី៣,០០០ ទៅ ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃចាប់បានមុន ក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេ គឺពុំមានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែកសុខាភិបាល មុនហ្នឹងនាំខ្លួនទៅកាន់ទីបញ្ជារការកងរយទី១៣០២ ។ បន្ទាប់មកនៅវេលាម៉ោង០៨ និង០០នាទី សមត្ថកិច្ចថៃបានតាមប្រម៉ាញ់ រហូតបានជួបពលករខ្មែរដែលលួចរត់បាន២នាក់ទៀត ទើបសមត្ថកិច្ចបាននាំខ្លួនពលករដែលចាប់បាន៦នាក់ សរុបទាំងអស់៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លង ណាំសៃ ដើម្បីមានវិធានការបន្ត ៕

website_news/2021200906.txt · Last modified: 2021/09/20 08:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki