website_news:2021201002

ឃាត់ខ្លួនមេខ្យល់ ៣នាក់ កំពុងនាំពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

https://kohsantepheapdaily.com.kh/ ១៥ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៧:៤៧

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កងកម្លាំងកងពលតូច ថ្មើរជើងលេខ៥៣ បានឃាត់ខ្លួន មេខ្យល់ចំនួន៣នាក់ កំពុងនាំពលករចំនួន៨នាក់ ក្នុងនោះស្រីចំនួន១នាក់ លួចឆ្លងដែនទៅប្រទេសថៃ ។

លោកអនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរង វរសេនាតូចលេខ៥៣ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាមេបញ្ជាការ លោកបានបញ្ជាដឹកនាំកងកម្លាំងល្បាត តាមខ្សែព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោក លេខ៨១៧ និងផ្នែកសឹករងស្រុកសំពៅលូន បានឃាត់ខ្លួនមេខ្យល់ចំនួន ៣នាក់ កំពុងនាំពលករឆ្លងដែនទៅកាន់ប្រទេសថៃ ស្ថិតនៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

មេខ្យល់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ទី១, ឈ្មោះ បូ វន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។ ទី២. ឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ និងទី៣. ឈ្មោះ ថា ធូធារ ភេទប្រុស អាយុ២៥ ឆ្នាំ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដោយរួមមាន ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន១គ្រឿង និងឡានម៉ាកកាមារីកាត់គូទចំនួន១គ្រឿង ។បច្ចុប្បន្នមេខ្យល់ទាំង៣នាក់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលស្រុកសំពៅលូន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

website_news/2021201002.txt · Last modified: 2021/10/20 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki