website_news:2021201003

ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលកំពុងនាំពលករ បម្រុងហែលឆ្លងទឹកអូរព្រំដែនចូលប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១៨ តុលា ២០២១ដោយ Sorn Phanith

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល កម្លាំងចម្រុះ ដែលមានប៉ុស្តិ៍គីឡូ១៣ កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ ការទប់ស្កាត់នេះ បានធ្វើឡើង នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមេខ្យល់ បានចំនួន ២ នាក់ និងពលករចំនួន ៥ នាក់ ក្នុងនោះស្រី៣នាក់ ខណៈដែលពួកគេត្រៀមឆ្លងទឹកអូរព្រំដែន ដែលកំពុងជន់ជោរ។ មេខ្យល់ទាំង២នាក់នោះគឺ ១.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ និង ២.ឈ្មោះ មឿន វីត ភេទប្រុស អាយុ៣៧ឆ្នាំ ជនទាំងពីរមានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករទាំង៥នាក់ មានទីលំនៅភូមិអូរគគីរកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ បន្ទាប់ពីទប់ស្កាត់បាន និងសាកសួររួចមក កម្លាំងចម្រុះ បានធ្វើកំណត់ហេតុរួចបានប្រគល់ពលករនិងមុខសញ្ញា(មេខ្យល់)ខាងលើទៅឲ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្ត៕

website_news/2021201003.txt · Last modified: 2021/10/20 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki