website_news:2021201004

ពលករខ្មែរចំនួន០៧នាក់ បានស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១៨ តុលា ២០២១ដោយ Kang Tola

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានពលករខ្មែរចំនួន០៧នាក់ (ស្រី០៤នាក់) និងកូនក្មេង០១នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា នៅក្នុងទឹកដីប្រទេសថៃ បានមកស្នើសុំឲ្យស្ថានអគ្គកុងស៊ុល ជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ លោក កុយ គួង បានឲ្យដឹងនារសៀលថ្ងៃទី១៨ ខែតុលា នេះថា បន្ទាប់ពីសាកសួរ និងស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ បានអន្តរាគមន៍ និងស្នើសុំទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ជូនពលករខ្មែរខាងលើត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ហើយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ ដោយ ៖ កោះកែវ

website_news/2021201004.txt · Last modified: 2021/10/20 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki