website_news:2021201005

ពិតជាមិនធម្មតា!!ពលករខ្មែរចំនួន១០៤នាក់ត្រូវយោធាថៃឃាត់ខ្លួន

http://nokorwatnews.com/ 19/10/2021

ប្រទេសថៃ ៖ យោធាថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន១០៤ ដែលជឿរជាក់មេខ្យល់ឆ្លងដែនខុសច្បាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ អាជ្ញាធរមានសម្ថកិច្ចថៃ បានចុះត្រួតពិនិត្យ នៅតាមច្រកព្រំដែនកម្ពុជា ថៃ បានឃាត់ខ្លូនប្រជាពលររដ្ឋខ្មែរ លួចចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ចំនួន ១០៤នាក់ នៅត្រង់បរិវេណ សួនប៉ាយូខាលីបតាន់ ខេត្តស្រះកែវ។ សមត្ថកិចបន្តថា ជនជាតិខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ ចាប់ពី ៦,០០០បាត ទៅដល់ ៩,០០០បាត ដើម្បីឆ្លងដែនរកការងារធ្វើក្នុងប្រទេសថៃ។ ពលករខ្មែរទាំងអស់ក្រោយពីសមត្ថកិច្ចសួរនាំនៅល្ងាចថ្ងៃដដែលនេះ បានធ្វើការ ផាកពិន័យរួចរាល់ អាជ្ញាធរស្ថានីយ៍និងប៉ូលិសតាព្រះយ៉ា នឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់ ឃុំគោកឃ្យូងស្រុកតាព្រះយ៉ា ចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ៕

website_news/2021201005.txt · Last modified: 2021/10/20 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki