website_news:2021201202

ពលករប្រុសស្រី និងកុមារសរុប៣០នាក់ រួមអ្នកបើកបរ២នាក់ ត្រូវកម្លាំងជួរមុខ ទប់ស្កាត់មិនឲ្យឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៧ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ១០:០១

បន្ទាយមានជ័យ ៖ ពលករប្រុសស្រី និងកុមារសរុប៣០នាក់ ត្រូវបានកម្លាំងជួរមុខប្រចាំភូមិសាស្ត្រ ឃុំបឹងបេង ស្រុកម៉ាឡៃ រួមមានយោធាសឹករងខេត្ត និងនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការណ៍គ្នាទប់ស្កាត់មិនឲ្យឆ្លងដែនខុសច្បាប់ ។

ករណីខាងលើ បានកើតឡើង កាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិ និងឃុំបឹងបេង ស្រុកម៉ាឡៃ។ ពលករទាំងនេះមានស្រី៩ និងកុមាររហូតដល់ទៅ១៣នាក់មកពីខេត្តបាត់ដំបង។ ក្រៅពីពលករទាំងអស់ខាងលើ សមត្ថកិច្ចចម្រុះក៏បានឃាត់រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខបាត់ដំបង២A.៧៨៩៥ ដែលជាមធ្យោបាយដឹកជញ្ជូន និងមនុស្ស២នាក់ រួមមាន ឈ្មោះ សាត ទួង ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកបើកបរ) និងឈ្មោះ សឹម ដុល ភេទប្រុស អាយុ៥៦ឆ្នាំ (ព្រូរថយន្ត) អ្នកទាំង២ មានទីលំនៅភូមិដំណាក់សាន ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯកសួងសៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រាប់កោះសន្តិភាពថា ករណីទប់ស្កាត់ពលករមិនឲ្យឆ្លងដែនខុសច្បាប់នេះ គឺកម្លាំងអង្គភាពទាំង២ធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំទាំងយោធាក៏ដូចជា បទបញ្ជារបស់លោកឧត្តសេនីយ៍ទោសិទ្ធឡោះស្នងការនគរបាលខេត្តផងដែរ។ លោកមេបញ្ជាការបន្តថា ទាំងពលករ, អ្នកបើកបរ,ព្រូរថយន្តសរុប៣២នាក់ និងរថយន្តខាងលើ ត្រូវបានបញ្ជូនបន្តទៅឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនិតិវិធី ៕

website_news/2021201202.txt · Last modified: 2021/12/20 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki