website_news:2021201204

បញ្ជូនមេខ្យល់២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីនាំពលករឆ្លងដែនទៅថៃខុសច្បាប់

http://freshnewsasia.com/ 2021-12-17 04:23pm

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ពីបទនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ រស់ ដារ៉ា មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹថា នៅយប់ថ្ងៃទី១៦ ខែធ្នូ លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងយោធាវរសេនាតូចលេខ១ ចុះល្បាតនៅតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ពេលនោះក៏បានប្រទះឃើញមេខ្យល់២នាក់ និងពលករ៦នាក់ ក្នុងនោះមានក្មេងតូចៗ៣នាក់ផង បម្រុងលួចឆ្លងដែន ហើយកម្លាំងក៏បានឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំតែម្តង។ លោកវរសេនីយ៍ទោ រស់ ដា រ៉ា បានបញ្ជាក់ទៀតថា ពលករដែលចាញ់បោកមេខ្យល់នោះបាននិយាយថា ក្រុមខ្លួនមានគ្នា៣នាក់ ក្នុងនោះមានកូនក្មេងតូចៗ៣នាក់ ត្រូវបានមេខ្យល់នាំខ្លួនទៅប្រទេសថៃ ដើម្បីរកការងារ ធ្វើដោយក្នុង១នាក់ចំនួន ១,០០០បាត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយពីបានធ្វើកំណត់ហេតុរួច ពលករទាំង៦នាក់ មានទាំងក្មេងផងនោះ ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅលំនៅឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទត្បែងច្រកអូរបីជាន់ ចំណែកមេខ្យល់ទាំង២នាក់ បានបញ្ជូនទៅតុលារដើម្បីចាត់ការបន្ត៕

website_news/2021201204.txt · Last modified: 2021/12/20 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki