website_news:2021201205

ប្រជាពលរដ្ឋចំនួន ១២នាក់ បំរុងលួចឆ្លងដែនខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចទប់ស្កាត់ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង

https://www.facebook.com/CHNChannelNews/ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៣:០៧:០០

ខេត្តបាត់ដំបង ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនសហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ដើម្បីធ្វើការទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ និងប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ។ ពេលកំពុងធ្វើសកម្មភាពដើរល្បាត កម្លាំងសមត្ថកិច្ចបានប្រទះឃើញប្រជាពលរដ្ឋចំនួន ១២នាក់ ស្រី៣នាក់ ក្មេង២នាក់ ក្មេងស្រី១នាក់ បំរុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃត្រង់ចំណុចភូមិសាស្ត្រ ក្នុងឃុំសន្តិភាព ឃុំជ្រៃសីមា និងឃុំបារាំងឆ្លាក់ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បន្ទាប់ពីទប់ស្កាត់ កម្លាំងនគរបាលបានសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុ និងអប់រំណែនាំ រួចបានឲ្យពួកគាត់ត្រលប់ទៅមូលដ្ឋានរបស់ខ្លួនវិញ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

website_news/2021201205.txt · Last modified: 2021/12/20 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki