website_news:2021201206

កម្លាំងព្រំដែនកម្ពុជាទទួលពលករជាង ១០០ នាក់ទៀតពីប្រទេសថៃ

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 18 December 2021 | 16:58 ICT

បាត់ដំបងៈ កម្លាំងប៉ុស្តិ៍អូរអន្លក់បានសហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យបានទទួលពលករវិលត្រឡប់មកស្រុកវិញជាង១០០នាក់ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងនៅថ្ងៃសៅរ៍ទី១៨ ខែធ្នូនេះ។

យោងតាមនគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី១៩រួចមក ពលករសរុបចំនួន១១១នាក់ ដែលរួមមានស្រី៣២នាក់ និងក្មេង១៦នាក់ ត្រូវក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស។ ប៉ុន្តែលទ្ធផលគឺអវិជ្ជមានកូវីដ១៩ទាំងអស់។ បន្ទាប់មកពលករចំនួន៦៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ក្នុងចំណោមពលករទាំងនោះ អ្នកមានកាតចាក់ចាក់វ៉ាក់សាំងចំនួន៤៦នាក់ ដែលមានស្រី២២នាក់ និងក្មេង១១នាក់។ ក្រុមគ្រូពេទ្យក៏បានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំចំនួន៦នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗវិញផងដែរ៕

website_news/2021201206.txt · Last modified: 2021/12/20 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki