website_news:2021210403

ជនសង្ស័យជាមេខ្សល់ នាំមនុស្សឆ្លងដែនដោយខុសច្បាប់ម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន

http://cambodiapolice.com/policekh/ 4:14 pm 20 មេសា 2021

បន្ទាយមានជ័យ ៖ ជនសង្ស័យជាមេខ្សល់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខេមេសា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបន្តទៅសាលាដំបូង តាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរូបនេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានធ្វើការឃាត់ខ្លួនជាមួយ និងពលករខ្មែរប្រុស ស្រី ចំនួន០២នាក់ មានឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រកស្តុកស្តោរ ក្នុងភូមិសាស្ត្រឃុំគោករមៀង ស្រុកថ្មពួក រួចបានបញ្ជូនខ្លួនទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។

លោកអធិការបានបញ្ជាក់ថា៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ជនសង្ស័យឈ្មោះនឹម វណ្ណា ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ និងបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ចំណែកពលករប្រុស ស្រី ទាំង០២នាក់ នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ៕

website_news/2021210403.txt · Last modified: 2021/04/21 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki