website_news:2021210404

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចុះត្រួតពិនិត្យនិងពង្រឹងតាមព្រំដែនទប់ស្កាត់បទល្មើសនានា ពិសេសមេខ្យល់នាំពលករចំណាកស្រុក

http://cambodiapolice.com/policekh/ 10:51 am 20 មេសា 2021

បន្ទាយមានជួយ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល១ក្រុមចុះធ្វើការត្រួតពិនិត្យ និងពង្រឹងការងារតាមបន្ទាត់ព្រំដែនទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសមេខ្យល់នាំពលករចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់ឲ្យដឹងថា៖ ការចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃនេះ គឺជាការលើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារតាមគោលដៅនិងបានជំរុញឲ្យកម្លាំងទាំងអស់ ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសត្រូវ ចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ.១៩ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ ទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរ និងស្រាវជ្រាវរកឲ្យឃើញមុខសញ្ញាមេខ្សល់ដែលនាំឆ្លង ដែន។

ទន្ទឹមនោះផងដែរ ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវតែរក្សាសុខភាព និងមានអនា ម័យខ្ពស់ ដូចជាលាងដៃនិងសាប៊ូ អាលកុល ឬជែល និងពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បង ដែលត្រូវអនុវត្តដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

website_news/2021210404.txt · Last modified: 2021/04/21 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki