website_news:2021210405

នគរបាលស្រុកឈូក ធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ ពីខេត្តព្រះសីហនុ

http://cambodiapolice.com/policekh/ 11:03 am 20 មេសា 2021

កំពត ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ វេលាម៉ោង៩៖០០ព្រឹក ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ (ប្រុស) ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។ បច្ចុប្បន្ន កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងបន្តអនុវត្តនិតិវិធី ៕

website_news/2021210405.txt · Last modified: 2021/04/21 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki