website_news:2021210501

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ០៦នាក់ទៀតដែលនាំគ្នាលួចឆ្លងដែនចូលទឹកដីថៃ

https://www.kampucheathmey.com/ ថ្ងៃពុធ ១៩ ឧសភា ២០២១ដោយ Sokhom Khon

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់មេខ្យល់ចំនួនម្នាក់ ដែលល្មើសច្បាប់នាំពលករខ្មែរជាច្រើននាក់ ឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ល្មើសវិធានការ ការទប់ស្កាត់ជំងឺកូវីដ១៩ ពីខាងក្រៅ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំង។ សមត្ថកិច្ចដែលបានចុះអនុវត្តបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភានេះថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងខណៈដែលកម្លាំងចម្រុះតំបន់ព្រំដែនបានចុះល្បាតដើម្បីត្រួតពិនិត្យនិងពង្រឹងបទល្មើសតាមបណ្តាច្រកតូចធំ តាមបន្ទាត់ព្រំដែន ហើយប្រទះឃើញក៏ធ្វើការឃាត់ខ្លួនមេខ្យល់១នាក់ ខណៈកំពុងនាំពលករឆ្លងដែនចូលប្រទេសថៃ។

ជនសង្ស័យមានឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង និងជាមុខសញ្ញាចាស់។ នៅថ្ងៃកើតហេតុបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន០៦នាក់ឆ្លងអូរព្រំដែនកម្ពុជា-ថៃ សំដៅចូលទៅក្នុងទឹកដីថៃ កាត់តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ ក្រោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់១នាក់ រួមនឹងពលករ០៦នាក់ ខាងលើសមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ពលករ ហើយពិនិត្យសុខភាពចំណែកឯជនសង្ស័យជាមេខ្យល់ខាងលើ ត្រូវកម្លាំងចម្រុះអនុវត្តកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕ សៅ សារិទ្ធ

website_news/2021210501.txt · Last modified: 2021/05/21 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki