website_news:2021210502

លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រី តាមច្រកព្រំដែន ត្រូវពង្រឹងសមត្ថភាព ការងារបង្រ្កាប បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ

https://dap-news.com/ ByPH104 Posted on May 19, 2021

ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត ដែលមានការចូលរួម ពីអភិបាលស្រុកពាក់ព័ន្ធ និងប្រធានច្រកពាក់ព័ន្ធ និងកម្លាំងគ្រប់ប្រភេទ ប្រចាំការនៅតាមបន្ទាត់ព្រំដែន ។ ក្នុងឱកាសនោះដែរ លោក ណុប ដារ៉ា បានក្រើនរំលឹកដល់មន្ត្រី ដែលមានតួរនាទីភារកិច្ច នៅព្រំដែនឱ្យពង្រឹងសមត្ថភាពការងាររបស់ខ្លួន ជាពិសេសត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព និងផែនការរបស់ថ្នាក់ដឹកនាំខេត្តដាក់ឱ្យ អនុវត្តក្នុងការទប់ស្កាត់ឱ្យបានរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវចាប់មេខ្យល់ ដែលនាំពលករចេញ-ចូលក្នុងប្រទេស និង អ្នកពាក់ព័ន្ធឱ្យបាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកបានបន្តទៀតថា បើសិនជាលោកស្រាវជ្រាវ រកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនោះ មានការឃុបឃិត ឬពាក់ព័ន្ធគ្នាជាមួយមេខ្យល់នាំ ពលករឆ្លងដែនខុសច្បាប់ លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការផ្លាស់ប្តូរមន្ត្រីនោះចេញ ឬ អាចនឹងត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ទៀតផង ៕

website_news/2021210502.txt · Last modified: 2021/05/21 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki