website_news:2021210503

សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃជួបពិភាក្សារកដំណោះស្រាយទប់ស្កាត់ការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋ

http://cambodiapolice.com/policekh/ 1:09 pm 19 ឧសភា 2021

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក ដឹកនាំដោយលោកអនុសេនីយ៍ទោ មួន លន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន សុឃឿន ជាមេបញ្ជាការ «គ» បានជួបពិភាក្សាជាមួយភាគីយោធាថៃកងអនុសេនាធំលេខ១៣០៣ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិស៊ីត-ប៉ាក់រ៉ាក់វ៉ាត់ស៊ុកស៊ីន (មេបញ្ជាការ)នៅវេលាម៉ោង ៩:០០នាទីព្រឹក។ ក្នុងកិច្ចជួបពិភាក្សានេះ ខាងភាគីថៃសំណូមពរសុំឲ្យកម្លាំងខាងភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចូលលួចជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់ថៃបន្តទៀត ។ ចំណែកខាងភាគីកម្ពុជាបានសំណូមពរទៅខាងភាគីថៃ បើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមជួយ ផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង ។ ភាគីទាំងពីរបានឯកភាពលើសំណូមពរទាំង២ ។

កិច្ចជំនួបពិភាក្សានេះធ្វើឡើងនៅមាត់អូរព្រំដែនត្រង់ចំណុចភូមិសាស្ត្រភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ចប់នៅវេលាម៉ោង៩និង៤០ នាទីនាថ្ងៃខែឆ្នាំដដែលដោយភាពស្និទ្ធស្នាលបំផុត ៕

website_news/2021210503.txt · Last modified: 2021/05/21 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki