website_news:2021210507

លោកណុប ដារ៉ា ចុះពិនិត្យបញ្ហាប្រឈមទូទៅ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

https://dap-news.com/ Posted on May 20, 2021

ភ្នំពេញ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់បំបង និងជាប្រធានក្រុមការងារ ស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ តំណាងឱ្យលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើល បញ្ហាប្រឈមទូទៅ និងកងកម្លាំងគ្រប់ប្រភេទដែល ឈរជើង តាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដោយមានការចូលរួមពី លោកអភិបាលស្តីទីស្រុក ប្រធានស្នាក់ការច្រកភ្នំដី និង មេបញ្ជាការ នៃកងកម្លាំង គ្រប់ប្រភេទផងដែរ។

សូមជម្រាបថាលោក ណុប ដារ៉ា បានអញ្ជើញចុះផ្ទាល់ក្នុងភូមិសាស្រ្ត ច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដើម្បី រកបញ្ហាប្រឈមទូទៅនៅតំបន់នោះ ដែលកន្លងមកមានករណីមេខ្យល់នាំពលករចេញ-ចូល ក្នុងប្រទេសខុសច្បាប់ និងបទល្មើសផ្សេងគ្រប់រូបភាព និងជាពិសេសពិនិត្យ មើលជីវភាព រស់នៅរបស់ កងកម្លាំង គ្រប់ប្រភេទ ដែលឈរជើង នៅទីនោះ ២៤ម៉ោងលើ ២៤ម៉ោង ដែលមានការខ្វះខាតស្បៀង ជម្រកថ្នាំ ព្យាបាល និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ។ ជាចុងក្រោយលោក ណុប ដារ៉ា បានកោតសរសើរដល់ កងកម្លាំង ជួរមុខគ្រប់ប្រភេទដែល បានលះបង់ កម្លាំងកាយចិត្ត និង ឃ្លាតឆ្ងាយពីគ្រួសារ ជាទីស្រលាញ់ ដើម្បីជាតិមាតុភូមិ ហើយដោយ ឃើញផ្ទាល់ នូវទុក្ខលំបាក របស់កងកម្លាំង ជួរមុខ លោកមានប្រសាសន៍ថា នឹងពាំនាំបញ្ហាប្រឈមទាំង នេះ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បី ដោះស្រាយជូនក្នុងពេល ឆាប់ៗនេះ។

website_news/2021210507.txt · Last modified: 2021/05/21 12:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki