website_news:2021210509

សមត្ថកិច្ចចម្រុះល្បាតការការពារសន្តិសុខ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ- ចូលខុសច្បាប់តាមខ្សែបន្ទាត់ក្នុងស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 7:05 pm 20 ឧសភា 2021

ខេត្តបាត់ដំបង ៖ ដោយទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ ដឹកនាំដោយលោកអនុសេនីយ៍ទោ ខៀវ-រ៉ាត់ នាយប៉ុស្តិ៍ស្ដីទី រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ សហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាត ណារ៉ុង មេបញ្ជាការកងអនុសេនាធំគាំទ្រ, កម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ លោកអនុសេនីយ៍ទោ ស៊ឹង ស៊ិត មេបញ្ជាការរង-គ បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីចំណុចនិយាមកា ០២១៤២៦២-១៤៨៥៩២២ ដល់០២១៤២៦៩-១៤៨៦២១៨ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ៕

website_news/2021210509.txt · Last modified: 2021/05/21 12:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki