website_news:2021210511

នគរបាល៩១១ប៉ុស្តិ៍ព្រៃគប់ ឃាត់ខ្លួនពលករខ្មែរ៥នាក់ ពីរគោលដៅផ្សេងគ្នា

https://www.facebook.com/FridayDailyNews/ 21/05/2021

បន្ទាយមានជ័យ÷ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤:៣០នាទី កំលាំងប៉ុស្តិ៍ព្រៃគប់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ា សៅឌី នាយប៉ុស្តិ៍ និងកំលាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការណ៍នៅគោលដៅ ប៉ុស្តិ៍តូច២ ស្ថិតនៅភូមិ ព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនប្រជាពលរដ្ឋ០៤នាក់ ដែលគាត់ទៅធ្វើជាកម្មករ ដាំអំពៅ ដក-ដាំដំឡូង នៅភូមិ ណាំគាង ឃុំ ប៉ារ៉ៃ ស្រុក អរញ្ញ ខេត្ត ស្រះកែវ ហើយបានលួចឆ្លងដែនពីថៃ មកខ្មែរ៖

១-ឈ្មោះ ហែម ហឿន ភេទ ប្រុសអាយុ៦០ ឆ្នាំ(កំដៅ៣៦.៦) ២-ឈ្មោះ វី ចេក ភេទ ប្រុស អាយុ ៤៨ឆ្នាំ (កំដៅ៣៦.៥) ៣-ឈ្មោះ សុទ្ធ រស្មី ភេទ ប្រុស អាយុ ២៤ ឆ្នាំ (កំដៅ៣៧.៤) ៤-ឈ្មោះ វឿន ដាលិ ភេទ ប្រុស អាយុ ១៧ឆ្នាំ (កំដៅ៣៦.៩) អ្នកទាំង០៤នាក់រស់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។

ក្នុងនោះនៅថ្ងៃដដែលវេលាម៉ោង៦:០០នាទី នគរបាលប៉ុស្តិ៍ព្រៃគប់ បានឃាត់ខ្លួនយុវជនម្នាក់ទៀត ជាកម្មករដាំដំឡូង-ដកដំឡូង និងដាំអំពៅ នៅភូមិថងខាំម៉ាន់ ខេត្តស្រះកែវ លួចឆ្លងដែនពី ថៃ ចូល កម្ពុជា ឈ្មោះ ស៊ីម សែន ភេទប្រុស អាយុ២១ឆ្នាំ មានកម្តៅ ៣៦.៩ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់មកកំលាំងនគរបាល៩១១ប៉ុស្តិ៍ព្រៃគប់ និងយោធាកងពល៥១ បានបញ្ជូនពលករខ្មែរទាំង០៥នាក់នោះ ទៅមណ្ឌល ចត្តាឡីសក្ត័ វិទ្យាល័យនិមិត្ត សង្កាត់ និមិត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។

website_news/2021210511.txt · Last modified: 2021/05/21 12:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki