website_news:2021210601

ពិធីចុះអនុស្សរណៈ យោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ ) ជាមួយនិងអង្គការវីវើលអនលូស (We World Onlus) នៅប្រទេសកម្ពុជា

https://www.facebook.com/krongtepnews/ KRONG TEP NEWS ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំនៅកម្មវិធីចុះអនុស្សរណៈ យោគយល់គ្នា រវាងគ.ជ.ប.ជ និងអង្គការវីវើលអនលូស (We World Onlus) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាមួយនិងប្រធានអង្គការវីវើលអនលូស នៅប្រទេសកម្ពុជា ។ មានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាន និងអនុប្រធាន នៃក្រុមជំនួយកិច្ចការទាំង៦ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការីរបស់អង្គការវីវើលអនលូស និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋាន ។

អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ និងអង្គការវីវើលអនលូស (We World Onlus) ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ និងបរិយាកាសការងារប្រកបដោយសន្តិសុខ និងសុវត្ថិភាព សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាដែឡគ្មានជំនាញ និងមានជំនាញទាបនៅប្រទេសថៃ ជាពិសេសជាស្រ្តី ។ អង្គការវីវើល អនលូស មានបេសកកម្មការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈគម្រោង សិទ្ធិការងារ៖ ការលើកកម្ពស់ និងការការពារសិទ្ធិការងាររបស់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលមានជំនាញទាប ក្នុងការបង្ការទប់ស្កាត់ពីការរំលោភបំពានដោយទម្រង់ណាមួយ នៃការកេងប្រវ័ញ្ចផ្សេងទៀតនៃអំពើជួញដូរមនុស្ស ឱស្របទៅនឹងយុទ្ធសាស្ត្រជាតិគ.ជ.ប.ជ ច្បាប់គោលនយោបាយ បទដ្ឋានគតិយុត្តិជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ ៕

website_news/2021210601.txt · Last modified: 2021/06/22 16:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki