website_news:2021210602

ពលករចំណាកស្រុក ៥២ នាក់ឆ្លងជំងឺកូវីដ-១៩នៅបន្ទាយមានជ័យ

https://www.khmertimeskh.com/ ខ្មែរថាមស៍ June 18, 2021

វេជ្ជបណ្ឌិតជួរមុខនៅខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ដោយប្រើឧបករណ៍តេស្តរហ័ស កាលពីម្សិលមិញ។ ចំណែក ២ នាក់ទៀតក៏ត្រូវបានរកឃើញនៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរីស្រុកមង្គលបូរី។

លោក នង វុទ្ធី អនុប្រធានរដ្ឋបាលនៅសាលាខេត្តបន្ទាយមានជ័យ និងជាប្រធានមជ្ឈមណ្ឌលចត្តាឡីស័កបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅល្ងាចថ្ងៃទី ១៧ ខែមិថុនានេះថា ចាប់តាំងពីខែឧសភាមក មានករណីពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅក្នុងមណ្ឌលចត្តាឡីស័ក។ លោកបានបន្ថែមថា គ្រាន់តែមួយខែប៉ុណ្ណោះមនុស្សសរុប ១០០ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ ចាប់តាំងពីខែមិថុនាករណីឆ្លងនៅតែត្រូវបានរកឃើញនៅខាងក្រៅសហគមន៍ស្ទើរតែរាល់ថ្ងៃ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតក្នុងរយៈពេលតែមួយថ្ងៃនៅថ្ងៃទី ១៧ មានពលករវិជ្ជមានកូវីដ-១៩ចំនួន៥២ នាក់។ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានប្រើដើម្បីដឹកពលករវិជ្ជមានកូវីដ-១៩ទាំងនោះ ។

យោងតាមរបាយការណ៍របស់លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឱ្យដឹងថា ចាប់ពីដើមឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៧ ខែមិថុនាមានពលករខ្មែរចំនួន ៨៥.៥៤៥ នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រករបៀងអូរបាក់ ក្នុងនោះមានស្រី ៣៨៦៦ នាក់៕

website_news/2021210602.txt · Last modified: 2021/06/22 16:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki