website_news:2021210603

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិស្ពានយោល

http://cambodiapolice.com/policekh/ 12:17 pm 17 មិថុនា 2021

ខេត្តបាត់ដំបង ៖ នាថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង (នាយប៉ុស្តិ៍ស្តីទី) រួមជាមួយកម្លាំងផ្នែកសេនាធិការចំនួន០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សំ វុទ្ធី (នាយផ្នែក) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ចំនួន២នាក់ ដឹកនាំដោយលោកនាយចំណង់ ហ៊ី-វ៉ាន់ (មេបញ្ជាការរង ខ), កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ ចំរើន (មេបញ្ជាការងគ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន៦នាក់ស្រី៣នាក់ ក្នុងនោះក្មេង១នាក់។ បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឱយទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021210603.txt · Last modified: 2021/06/22 16:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki