website_news:2021210604

====== កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ http://cambodiapolice.com/policekh/ 9:10 am 17 មិថុនា 2021

ខេត្តបាត់ដំបង ៖ នៅយប់ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកូនភ្នំ រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនលេខ៨ ១៧ សហការជាមួយកម្លាំងយោធាកងអនុសេធំគាំទ្រ,វរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឈឹម សុភាព (មេបញ្ជាការ ខ) និងកម្លាំងយោធាកងអនុសេនុធំទី១, វរសេនាតូចលេខ១ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ លឿន (មេបញ្ជាការ ខ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន ០៣នាក់។ បន្ទាប់ពីសាកសួរកត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021210604.txt · Last modified: 2021/06/22 16:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki