website_news:2021210605

កម្ពុជារកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី ប្រភេទ B.1.617.2 ចំនួន ៧ករណីលើពលករធ្វើដំណើរមកពីថៃ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ១៩ មិថុនា ២០២១

ក្រសួងសុខាភិបាល នៅថ្ងៃទី ១៩ ខែមិថុនានេះ បានឱ្យដឹងថា កម្ពុជារកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី ប្រភេទ B.1.617.2 ចំនួន ៧ករណីលើអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ។ ក្រសួង សុខាភិបាលបញ្ជាក់ថា ករណីទី១ កើតនៅលើស្ត្រីជនជាតិខ្មែរអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត ព្រះ ខេត្តបន្ទាយមានជ័យ។ ក្រសួងឱ្យដឹងទៀតថា នៅខេត្តឧត្តមានជ័យកើតនៅលើខ្លួនបុរស ២ នាក់ ខេត្តសៀមរាប ចំនួន ២ ករណី ខេត្តកំពង់ចាម១ករណី និងខេត្តកំពត ១ករណី។ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បន្តអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ។

website_news/2021210605.txt · Last modified: 2021/06/22 16:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki