website_news:2021210608

ពលករខ្មែរ ៦ នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកស្លាប់ ៣ នាក់នៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ២០ មិថុនា ២០២១ ដោយ deth leng

ពលករខ្មែរចំនួន ៣ នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុករះ ក្នុងចំណោមពលករជាច្រើននាក់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចកណ្តាលស្ពាន ឆ្លងព្រែកព្រះអង្គចៅ ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ប្រភពពីបណ្តាញព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ព៌ណក្រហម ពាក់ស្លាកលេខ បាងកក៩០៦៤ បានបើកបរឡើងស្ពានយ៉ាងលឿន លុះនៅពេលពើបប្រទះជាមួយនឹងស្លាកសញ្ញាការដ្ឋាន រថយន្តនេះក៏បានបួងចង្កូតទៅម្ខាង បណ្តាលអោយបុករះទៅលើកម្មករស្រីៗដែលកំពុងគូសគំនូសលឿងនៅលើផ្លូវ ធ្វើអោយស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់ ដែលពួកគេទាំងអស់គឺជាពលករខ្មែរ។ភ្លាមៗនោះដែរសព និងអ្នករបួស ត្រូវបានតម្រួតថៃបញ្ជូលទៅរក្សាទុក និងបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ឡាតក្រាក់បាំង និងមន្ទីរពេទ្យ ជុឡារ៉ាត់៨៕ អត្ថបទ៖សោ និយមរ័ត្ន

website_news/2021210608.txt · Last modified: 2021/06/22 16:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki