website_news:2021210609

សមត្ថកិច្ចថៃបន្តចាប់ពលករខ្មែរបញ្ជូនមកកម្ពុជាវិញ

http://nokorwatnews.com/ 18/06/2021

ក្រុងប៉ោយប៉ែត៖ កងកម្លាំងការពារព្រំដែនរបស់ថៃ បន្តចាប់ឃុំខ្លួនពលករខ្មែរបន្ថែម១១នាក់ទៀតដែលលួចឆ្លងដែនខុសច្បាប់ចូលមកស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។ សមត្ថកិច្ចថៃឈរជើងតាមព្រំដែនរាយការណ៍ថា កាលពីវេលាម៉ោង១២និង១៧នាទី ថ្ងៃទី១៧ មិថុនា ២០២១ សមត្ថកិច្ចថៃប្រចាំស្រុកតា ព្រះយ៉ា នៃកងកម្លាំងបូរផា សហការជាមួយនគរបាលការពារព្រំដែនទី១២ បានចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនចូលថៃដោយខុសច្បាប់ បានចំនួន១១នាក់បន្ថែមទៀត ក្នុងនោះមានប្រុស៤ នាក់។

សមត្ថកិច្ចខាងលើបញ្ជាក់ថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ មិថុនា ២០២១ សមត្ថកិច្ចថៃស្រុកតា ព្រះយ៉ា ក៏បានចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសបានចំនួន១២នាក់ផងដែរ។ ពលករខ្មែរខាងលើ បានលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដែលមិនមានមេខ្យល់នាំផ្លូវ និងមានគោលបំណងទៅធ្វើការនៅក្នុងខេត្តមួយចំនួន របស់ប្រទេសថៃ។ បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុនិងអនុវត្តតាមវិធានរបស់សុខាភិបាលដោយបញ្ជូនបន្តទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយ មានជ័យ៕

website_news/2021210609.txt · Last modified: 2021/06/22 16:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki