website_news:2021210610

ពលករខ្មែរចាញ់បោកមេខ្យលួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនមកកម្ពុជាវិញ

http://nokorwatnews.com/ 18/06/2021

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចទាហានឈុតចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនកាលពីវេលាម៉ោង១២៖១២នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ នេះ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា ពលករខ្មែរ១២នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ នៅបរិវេណក្នុងតំបន់ទទួលខុសត្រូវ ក្នុងនោះមានប្រុស៦នាក់ និងស្រី៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន។

សមត្ថកិច្ចបញ្ជាក់ថា បានប្រទះឃើញក្រុមពលករខាងលើ កំពុងដើរឆ្លងថ្នល់សំដៅមកទិសខាងលិចនៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយប្រើច្រករបៀង និងមានមេខ្យល់ជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ ជាអ្នកនាំផ្លូវ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៦.០០០បាត ដើម្បីទៅធ្វើការនៅតាមបណ្ដាខេត្តរបស់ថៃ។យ៉ាងណាក៏ដោយ ក្រោយចាប់ឃុំខ្លួនពលករខ្មែរទាំងអស់ សមត្ថកិច្ចបានអនុវត្តតាមវិធានរបស់សុខាភិបាល បន្ទាប់មកបញ្ជូនទៅឲ្យជំនាញធ្វើកំណត់ហេតុចាប់ឃុំខ្លួន ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនចេញពីប្រទេស របស់ខ្លួនតាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ៕

website_news/2021210610.txt · Last modified: 2021/06/22 16:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki