website_news:2021210611

ថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់១២នាក់

https://www.rasmeinews.com/ 17 June, 2021

ដោយ: ភ្នំស្វាយ/ព្រំដែនកម្ពុជា-ថៃ: នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ២ រំលងអាធ្រាត្រពលករខ្មែរខុសច្បាប់មានចំនួនសរុប ១២ នាក់ ត្រូវសមត្ថកិច្ច និងកងកម្លាំងថៃឃាត់ខ្លួន នៅចំណុច ភូមិថាសសៀម អនុតាតារង ស្រុកតាផៃ ខេត្តស្រះកែ វប្រទេសថៃ ។

ប្រភពព័ត័មានពីកងកម្លាំងថៃបានឱ្យដឹងថា មានមេខ្យល់ខ្មែរ ដែលមិនស្គាល់ឈ្មោះ បាននាំពលករដើរពី កម្ពុជាទៅថៃ ដោយចំណាយបង់ថវិកាក្នុងម្នាក់ៗ ហើយបូកចូលគ្នាសរុប ៦.០០០ បាត ដើម្បីបានទៅធ្វើការនៅប្រទេសថៃ ។ ប្រភពដដែលបានបន្តថា ៖ គោលដៅទី ១. ទៅធ្វើការនៅទីក្រុងបាងកក មានមនុស្ស ៤ នាក់ ដែលចង់ទៅធ្វើការសំណង់៣នាក់ និងដេរ១នាក់ ។ ២. ទៅខេត្តប៉ាធូមថានី ២ នាក់ គឺចង់ទៅធ្វើការក្នុងវិស័យសំណង់ ។ ៣.ទៅខេត្តសាមុតប្រាកាន៥នាក់ ចង់ទៅធ្វើការសំណង់។ ៤.ទៅខេត្តរ៉ាក់យ៉ង មាន១នាក់ ចង់ធ្វើការផ្នែកសំណង់។ ក្រោយឃាត់ខ្លួន និងធ្វើកំណត់ហេតុកងកម្លាំងសមត្ថកិច្ច និងគ្រូពេទ្យជួរមុខថៃបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការប្រឆាំងនឹងកូវីដ១៩ ដោយបញ្ជូនទៅធ្វើចត្តាឡីស័ក និងរៀបចំធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ៕

website_news/2021210611.txt · Last modified: 2021/06/22 16:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki